ថ្នាក់ដឹកនាំសាខាសមាគមនារីខេត្តកំពង់ចាម ចុះសួរសុខទុក្ខ ភរិយាវីរៈកងទ័ពជួរមុខ ឆ្លងទន្លេដោយវះកាត់ នៅមន្ទីរពេទ្យបង្អែកខេត្ត
ព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២៦នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម អមដំណើរដោយលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិតបត្តិសាខា រួមជាមួយលោកជំទាវអនុប្រធានកិត្តិយស និងប្រតិតបត្តិ និងសមាជិការ អញ្ជើញចុះសួរសុខទុក្ខ ភរិយាវីរៈកងទ័ពជួរមុខ ឈ្មោះ ស៊ាន ហឿន ឈរជើងនៅប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ មានភរិយាឈ្មោះ កាន ស្រីមុំ អាយុ ៣១ឆ្នាំ រស់នៅភូមិតាត្រាវ ឃុំជីរោ២ ស្រុកត្បូងឃ្មុំ ខេត្តត្បងឃ្មុំ ដែលបានឆ្លងទន្លេដោយវះកាត់បានកូនស្រី ១នាក់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយសេវាព្យាបាល និងសម្រាល ជាបន្ទុកមន្ទីរពេទ្យ។
នាឱកាសនោះដែរ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរខ្វល់ខ្វាយអំពីសុខទុក្ខ របស់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋដោយមិនទុកឱ្យនរណាម្នាក់នៅឯកានោះឡើយ។
ជាមួយគ្នានោះ លោកជំទាវប្រធានកិត្តិយស និងសហការី បាននាំយកថវិកា ឧបត្ថម្ភជូន ចំនួន ៥០០,០០០រៀល និងទឹកដោះគោរស្រស់ សម្ភារ: មាតា ទារក មួយចំនួន និងលោកជំទាវ កុល ធារិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ថវិកាចំនួន ៤០០,០០០រៀលផងដែរ៕








Post a Comment