ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ គីម សុភ័ក្ត្រ អញ្ជើញជាអធិបតីភាពក្នុងពិធីបួងសួងសុំសុខសន្តិភាព នៅវត្តឥន្ទញ្ញាណ (វត្តក្រោម)

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ គីម សុភ័ក្ត្រ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។












ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសក្ការៈ និងសាមគ្គី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងពុទ្ធបរិស័ទ ដើម្បីរួមគ្នាបួងសួងសុំសុខសន្តិភាព និងសេចក្តីសុខសាន្តជូនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា។

ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ 


Powered by Blogger.