លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនកុមារកំព្រា និងបងប្អូនជនជាតិដើមភាគតិចស្អូច នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌និង



ថវិកាក្នុង១នាក់៥០០០៛ ចែកជូនដល់កុមារកំព្រា និងបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចស្អូច ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅជាពន់ពេក។








ក្នុងឱកាសនោះ លោកជំទាវបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានសម្តែងនូវក្តីអាណិតស្រឡាញ់ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់កុមារ និងការអភិរក្សជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចស្អូច។ លោកជំទាវ និងក្រុមកាងារ បានលើកទឹកចិត្តដល់ក្មួយៗកុមារកំព្រាឱ្យខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិ។

































សកម្មភាពមនុស្សធម៌នាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីនៃការចែករំលែក វប្បធម៌ជួយគ្នាក្នុងសង្គម និងការមិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ។

Powered by Blogger.