ក្រុមហ៊ុន លាងស៊ីអេច ឌីវេឡុបមេន គ្រុប និងប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាជាកំលាំងសាមគ្គីរួមជាធ្លុងមួយ ដើម្បីជួយដល់វីរ:កងទ័ពជួរមុខ និងជនភៀសសឹក
ក្រុងតាខ្មៅ លោក ចាន់ ពុទ្ធា និងក្រុមការងារ បានរួមសាមគ្គីគ្នាគៀងគរជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមានអំបុក និងដំណាប់ស្វាយផងដែរ ដើម្បីជួយដល់វីរ:កងទ័ពជួរមុខដែលកំពុងប្រយុទ្ធតតាំងដើម្បីការពារប្រជាជន ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារដែលកំពុងភៀសខ្លួនចេញពីតំបន់កងទ័ពថៃឈ្លានពានទៅរកកន្លែងមានសុវត្ថិភាព។
ទីតាំងទទួលស្បៀង និងសម្ភារៈ នៅត្រង់ចំណុច ក្រុមហ៊ុន លាងស៊ីអេច ឌីវេឡុបមេន គ្រុប ក្រុងតាខ្មៅ ខេត្តកណ្តាល។សូមលោក លោកស្រី ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលជាអាជីវកទាំងអស់បានសម្តែងនូវអារម្មណ៍ជឿជាក់លើប្រមុខរាជរដ្ឋាភិបាល និងវីរៈកងទ័ពរបស់យើងដែលមានភាពអង់អាចក្លាហានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន។
ពួកគាត់ក៏បានបន្ថែមទៀតថារាជរដ្ឋាភិបាលមិនខ្វះទេក្នុងការជួយដល់កងកម្លាំង និងជនភៀសសឹក តែនេះជាទឹកចិត្តស្នេហាជាតិ និងសាមគ្គីភាព ដែលរួមគ្នាជាធ្លុងមួយដើម្បីជាតិ ទាំងអស់នេះសរបញ្ជាក់អោយឃើញថា<<ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ>>។
ទន្ទឹមនឹងនោះ លោក ចាន់ ពុទ្ធា និងក្រុមការងារ ក៏បានធ្វើការអំពាវនាវបន្តទៀតដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសទាំងអស់ សូមមេត្តាជួយឧបត្ថម្ភគាំទ្រដល់វីរ:កងទ័ពរបស់យើង ជាពិសេសសូមជឿជាក់លើប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូលៗរបស់យើងដែលកំពុងប្រយុទ្ធតតាំងជាមួយសត្រូវ ឈ្លានពានដើម្បីការពារសេចក្តីសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី។
ជាចុងក្រោយ លោក ចាន់ ពុទ្ធា និងក្រុមការងារ ក៏សូមបួងសួងដល់វត្ថុសាកសិទ្ធទាំងអស់ក្នុងលោក នឹងដួងវិញ្ញាណក្ខន្ធដូនតា បុព្វបុរសខ្មែរយើងគ្រប់ជំនាន់សូមជួយថែរក្សាការពារ ឃុំគ្រង ដល់បងប្អូនវីរ:កងទ័ព និងជនភៀសសឹកទាំងអស់ សូមជួបតែសេចក្តីសុខ សុវត្ថិភាពគ្រប់ពេលវេលា កម្ពុជាត្រូវតែឈ្នះ។
សូមបញ្ជាក់ផងដែរកាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋរបស់យើងទិញស្រូវថ្មីមកបុកអំបុក ដើម្បីចែកជូនកងទ័ព ដោយសម្តេចបានប្រើពាក្យថា «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»៕
































Post a Comment