សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួនជូនយោធិន ឃួយ
ឡាយ រងគ្រោះដោយសារមីន កាលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដែលកំពុងទទួលការព្យាបាល នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការរងទី២ និងសហការី បានសួរសុខទុក្ខ យោធិនជួរមុខមួយចំនួនកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
ក្នុងឱកាសចុះសួរសុខទុក្ខដល់យោធិនខាងលើនេះឯកឧត្តម យូ ឡាណា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកជាពន់ពេក ពិសេសសេចក្តីអាណិត ស្រលាញ់ និងការបារម្ដពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន
សែន ដែលបានគិតគូរមិនរំលងនោះឡើយពីសុខទុក្ខរបស់យុទ្ធជននិងក្រុមគ្រួសារ និងសូមជូនយុទ្ធជនដែលកំពុង
សម្រាកព្យាបាលនាពេលនេះ សូមឆាប់បានជាសះស្បើយ ដើម្បីវិលត្រលប់ទៅជួបជុំគ្រួសារ






Post a Comment