យុទ្ធនាការដាក់ថ្នាំងអាបែរនៅតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ព្រមទាំងធ្វើការផ្សព្វផ្សាយអំពីការពារបង្ការជម្ងឺគ្រុនឈាម

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក រួមទាំងដាក់ថ្នាំកម្ចាត់ដង្កូវទឹកនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ហើយសកម្មភាពទាំងអស់នេះដោយមានការខ្វល់ខ្វាយនិងយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ពីសំណាក់ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យ លោក គាំ សុខុម នាយកសាខា លោក អុី ធារិន ប្រធានគណៈកម្មាធិការអនុសាខាស្រុកព្រៃនប់ ដឹកនាំអ្នកស្មគ្រ័ចិត្ត អាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរសុខាភិបាលខេត្ត ក្នុងការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដាក់ថ្នាំអាលបែតជូនដល់ពួកគាត់ ចាប់ថ្ងៃទី២០ ដល់ថ្ងៃទី២២ ហើយពិធីនេះបានរៀបចំធ្វើឡើងនៅកាលពីព្រឹកថ្ងៃចន្ទ ទី២០ ខែកក្តដា ឆ្នាំ២០២៦នេះ។



ក្នុងឱកាសនោះផងដែរលោក គាំ សុខុម នាយកសាខា បានធ្វើបទបង្ហាញដល់អ្នកស្មគ្រ័ចិត្ត អាជ្ញាធរមូលដ្ឋាន ក្នុងយុទ្ធនាការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក ដោយមានគោលបំណងដើម្បីការពារបង្ការជំងឺគ្រុនឈាម និងជំងឺឈឺកគន់ហ្គន់យ៉ា (Chikunngunya) ដែលហៅថាជំងឺគ្រុនឈិក អាចឆ្លងតាមរយៈមូសខ្លាញីខាំ ហើយក្នុងយុទ្ធនាការដោយធ្វើឡើងទៅតាមក្រុមនីមួយៗគ្រប់ភូមិ/ឃុំ/ក្រុង/ស្រុក នៃខេត្តព្រះសីហនុ ហើយដោយតាំងនាមឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ហើយ





ម្យ៉ាងវិញទៀតសូមអ្នកស្មគ្រ័ចិត្តជួយចូលរួមផ្សព្វផ្សាយបន្ត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងបានយល់ដឹងពីជំងឺខាងលើនេះ និងសូមចូលរួមថែទាំសុខភាពដោយត្រូវកាត់បន្ថយការទទួលទានស្ករ ដើម្បីបង្ការការលើសទម្ងន់ ធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ជំងឺលើសសម្ពាធឈាមជាដើម ដូច្នេះយើងត្រូវទម្លាប់រស់នៅល្អ និងហាត់ប្រាណជាប្រចាំសម្រាកឲ្យបានគ្រប់គ្រាន់ ពិសារទឹកឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យមានសុខភាពល្អ។














នាឱកាសនោះផងដែរលោក ឈិន ប៊ុនឈឿន មន្ត្រីកម្មវិធីគ្រុនចាញ់ គ្រុនឈាម បានជំរាបជូនអ្នកស្ម័គ្រចិត្តដែលធ្វើសកម្មភាពពីគោលបំណងដើម្បីការពារបង្ការជម្ងឺគ្រុនឈាម និងជំងឺគ្រុនឈិក ដែលអាចឆ្លងតាមរយៈមូសខ្លាខាំ ដោយការដាក់អាបែតឱ្យគ្រប់ខ្នងផ្ទះ និងមានប្រើខិតប័ណ្ណ ហើយយុទ្ធនាកានេះត្រូវបានធ្វើឡើងទៅតាមកុ្រមនីមួយៗគ្រប់ភូមិ/ឃុំ ក្នុងក្រុង/ស្រុក នៃខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹង និងចូលរួមកំចាត់ដង្កូវទឹកមូសខ្លា រួមទាំងធានាថាមិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជាសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃផ្សេងទៀត ដែលនៅជុំវិញបរិវេណផ្ទះរបស់លោកអ្នក ហើយត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ ដែលសម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្របពាងឲ្យបានត្រឹមត្រូវ ហើយយើងត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះសំបែងឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះ និងលុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដោយចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស និងត្រូវការពារខ្លួនកុំឲ្យមូសខ្លាញីខាំតាមរយៈការដេកក្នុងមុង(ទាំងថ្ងៃយប់)ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ ហើយពេលបច្ចុប្បន្ននេះករណីជំងឺគ្រុនឈាមចម្លងបងប្អូនប្រជាពលរដ្ឋមិនថាក្មេងឬចាស់នោះទេ ហើយក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានរោគសញ្ញាជំងឺ ដូចជាក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម  ហើយករណីសង្ស័យជំងឺគ្រុនឈាមខាងលើនេះ មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីន ឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរកសេវាថែទាំសុខភាពណាដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយ ដោយត្រូវរូសរាន់ស្វែងរកសេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ត៕








Powered by Blogger.