ក្រុមហ៊ុនរថយន្តអគ្គិសនី BYD អះអាងអាចផលិតរថយន្តប្រមាណ 10000គ្រឿងក្នុងមួយឆ្នាំ

ខេត្តព្រះសីហនុ:ឧបនាយករដ្ឋមន្ត្រីស៊ុនចាន់ថុលស្នើឲ្យក្រសួងទាំងអស់ ត្រូវជួយសំរួលឯកសារពាក់ព័ន្ធទៅតាមនិតិវិធីទាំងអស់ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិ យោគនៅកម្ពុជា ជាពិសេសក្រុមហ៊ុនបBYD ដែលកំពុងចាប់ផ្ដើមដំណើរការសាងសង់រោងចក្រផលិតនិងដំឡើងរថយន្តអគ្គិសនីមុនគេបង្អស់នៅកម្ពុជា  នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមស៊ុនចាន់ថុលឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាក្នុងឱកាស បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYDនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី 28 ខែមេសាឆ្នាំ 2025។






        ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថាការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYDក្នុងប្រទេសកម្ពុជា ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន កម្ពុជា វានឹងដើរតួនាទីក្នុងការពន្លឿនឧស្សាហូបនីយកម្មរបស់កម្ពុជា ក្នុងការសាងសង់ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្មចិន កម្ពុជា ហើយបច្ចេកវិទ្យានៃការផលិតកម្មរថយន្តកម្ពុជា។ ទន្ទឹមនេះ ការបណ្តុះបណ្តាលកម្មករឧស្សាហកម្មដែលមានសមត្ថភាពជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចថ្មីរបស់កម្ពុជានាពេលអនាគត។ នេះជាគម្រោងផលិតយានជំនិះថាមពលថ្មីរបស់កម្ពុជាស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជួយកាត់បន្ថយការបំភាយកាបូន ជំរុញអភិវឌ្ឍន៍បៃតង និងឈានទៅរកការអភិវឌ្ឍន៍ប្រកបដោយគុណភាព។ ការបើកការដ្ឋាននៃរោងចក្រ BYD គឺជាការអនុវត្តលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់លោកប្រធានាធិបតីចិន មកកាន់កម្ពុជា។ ប្រទេសចិននឹងលើកទេកចិត្តឱ្យក្រុមហ៊ុនចិន មកបណ្តាក់ទុននៅកម្ពុជា នាំចូលផលិតផលកសិកម្មគុណភាពខ្ពស់ និងអនុញ្ញាតឱ្យមិត្តភក្តិកម្ពុជាចែករំលែកឱកាសអភិវឌ្ឍន៍ប្រទេសចិន កាន់តែប្រសើរ។ឯកឧត្តម សង្ឃឹមថា ភាគីកម្ពុជានឹងបន្តបង្កើតបរិស្ថានល្អ និងលក្ខខណ្ឌអំណោយ ផលសម្រាប់ក្រុមហ៊ុនចិន ដែលវិនិយោគ និងធ្វើអាជីវកម្មនៅប្រទេសកម្ពុជា។














      មានប្រសាសន៍ក្នុងឱកាសនោះផងដែរ ឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា រោងចក្រដំឡើងរថយន្ត BYD CAMBODIA នាពេលនេះ ដែលប្រទេសទាំងពីរបានខិតខំប្រឹងប្រែង ដើម្បីបង្កើតឡើងនូវរោងចក្រដំឡើង រថយន្ត BYD ជាលទ្ធផលសំខាន់ ជានិមិត្តរូប និងជាគម្រោងផលិត កម្មរថយន្តក្នុងការពន្លឿនវិស័យឧស្សាហកម្ម និងកិច្ចសហ ប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចរវាងចិន កម្ពុជាផងដែរ ក្រុមហ៊ុន BYD បាននាំយកបច្ចេកវិទ្យាទំនើប និងមានបទ ពិសោធន៍នៃឧស្សាហកម្មពាក់ព័ន្ធនានា និងការជួយបណ្តុះបណ្តាលកម្មករកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត។ នេះជាគម្រោងផលិតយានជំនិះស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចូលរួមកាត់បន្ថយឧស្ម័នកាបូន និងធ្វើឱ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាពខ្ពស់។ ចំពោះមូលហេតុដែលក្រុមហ៊ុន BYD ជ្រើសរើសកម្ពុជា បង្កើតរោងចក្រដំឡើងរថយន្តនាពេលនេះជាគំរូមិត្តភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពដែកថែបរយៈពេល ៧០ឆ្នាំមកហើយ អាចនិយាយបានថា ជាមិត្តភាពដែក ថែបមិនអាចបំបែកបាន។ ចិន និងកម្ពុជា បានជម្រុញមិត្តភាពដែក ថែប និងក៏សាងសហគមន៍ជោគ វាសនារួមចិន កម្ពុជា ដោយពន្លឿនច្រករបៀងឧស្សាហកម្មរវាងភាគីទាំងពីរ ហើយការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYD នាពេលនេះ ស្របពេលដែល ឯក ឧត្ដមប្រធានាធិបតីចិន អញ្ជើញមកបំពេញទស្សនៈកិច្ចជាផ្លូវការមក កាន់កម្ពុជា កាលពីថ្ងៃទី១៧- ១៨ ខែមេសាកន្លងមកនេះ នាំមកនូវអ្នកវិនិយោគចិនមកកាន់កម្ពុជា ជាពិ សេសមកកាន់ខេត្តព្រះសីហនុ។

Powered by Blogger.