ថ្ងៃទី៣០ខែមេសាឆ្នាំ២០២៥ពិធីសម្ពោធសមិទ្ធផលនានារបស់ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
ស្វាយរៀង ៖ រសៀលនេះចូលរួមជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារហ្វឹកហាត់ និងប្រកួតបាល់ទះ ព្រមទាំងសមិទ្ធផលនានា របស់ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ក្នុងឱកាសនោះក៏បានឧបត្ថម្ភថវិកាជូនដល់ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ២លានរៀល, ក្លិបកីឡាបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ២លានរៀល និងក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន ២លានរៀល។
ជាមួយគ្នានោះ ក៏បានឧបត្ថម្ភថវិកា ជូនដល់ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ២រូប ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ រួមមាន៖ លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ថវិកាចំនួន ៤លានរៀល និងលោកស្រីឧត្តមសេនីយ៍ត្រី កែវ សាក់ ថវិកាចំនួន ៤លានរៀលផងដែរ៕
Post a Comment