ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបញ្ឈប់ចែកចាយរូបភាពមួយសន្លឹកនេះបន្តទៀត ព្រោះរូបភាពនេះនៅបរទេសទេ

 

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននែនាំឱ្យសាធារណៈជនទាំងអស់បញ្ឈប់នូរាល់ការចែកចាយរូបភាពស្រ្តីម្នាក់ ត្រូវបានគេចាប់រំចងស្កត់ នៅក្នុងរថយន្តបន្តបន្តទៀត ព្រោះរូបភាពនេះគឺនៅបរទេសទេ។

តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យរៀបរាប់ថា ថ្មីៗនេះ សង្កេតឃើញមានការផ្សព្វផ្សាយបង្ហោះរូបភាពរបៀបហិង្សាក្នុងបណ្តាញសង្គម ដែលមានការស៊ែចែករំលែកតគ្នាបង្កការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម ។ ទើបសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ទៅលើករណីនេះដោយបញ្ជាក់ថា រូបភាពនេះនៅបរទេស គឺប្រទេសជិតខាងយើង។ ការយករូបភាពនៅបរទេសមិនសមរម្យយកមកបង្ហោះរបៀបលេងសើចក្នុងគោលបំណងចង់ទាក់ទាញបានអ្នកចូលមើលក្នុងផេក ឬគណនីរបស់ខ្លួនឱ្យច្រើន។

ជាមួយគ្នា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមណែនាំសាធារណៈជនទាំងអស់ បញ្ឈប់យករូបភាពនេះធ្វើការបង្ហោះចែកចាយបន្ត ដើម្បីកុំឱ្យសាធារណជនមានការយល់ច្រឡំ៕

Powered by Blogger.