Big Macth! ស្វាយរៀង និងភ្នំពេញក្រោន ជួបគ្នា២លើកឈ្នះម្ដងម្នាក់ដូចគ្នា ចុះស្អែកនេះ?
ថ្ងៃសៅរ៍ ទី៥ ខែមេសានេះ នឹងមានការប្រកួតដ៏ធំមួយរវាងក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ជួបភ្នំពេញក្រោន ដែលជាជំនួប Big Macth នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ ២០២៤-២៥ តំបន់ Top6 សប្ដាហ៍ទី២៧។

មុនប៉ះជាថ្មីនេះគឺជាលទ្ធផលជួបគ្នា ២លើកចុងក្រោយ នៅលីគកំពូលកម្ពុជា រដូវកាលឆ្នាំ ២០២៤-២៥
- ថ្ងៃទី៦ មករា ២០២៥៖ ព្រះខ័នរាជស្វាយរៀង ៣-១ ភ្នំពេញក្រោន
- ថ្ងៃទី២០ តុលា ២០២៤៖ ភ្នំពេញក្រោន ៤-៣ ព្រះខ័នរាជស្វាយរៀង
កម្មវិធីប្រកួតប្រកួត CPL សប្ដាហ៍ទី២៧ ថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥៖

សម្រាប់តាមរាងចំណាត់ថ្នាក់បច្ចុប្បន្ន គិតត្រឹមសប្ដាហ៍ទី២៦ ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង ២៤ប្រកួត ឈ្នាំ២០ ស្មើ១ និងចាញ់៣ មាន៦១ពិន្ទុ ខណ:ភ្នំពេញក្រោន ២៤ប្រកួត ឈ្នាំះ១៩ ស្មើ៣ និងចាញ់ ២ មាន ៦០ពិន្ទុ។

សូមបញ្ជាក់ថា ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕
Post a Comment