សំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋ ត្រូវបានលើកឡើង នៅក្នុងវេទិកាពិគ្រោះយោបល់ដើម្បីអភិវឌ្ឍតំបន់ទេសចរណ៍ ក្រុងកោះរ៉ុង

ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ នៅសង្កាត់កោះរ៉ុងសន្លឹម នៅថ្ងៃទី ២៤ ខែវិចិ្ឆកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឆេង សុភក្រ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មីន កុម្ភះ អភិបាលរងខេត្ត។




ឯកឧត្តម ឆេង សុភក្រ បានបញ្ជាក់ថា វេទិកានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវមតិយោបល់ សំណើ ដើម្បីកែលម្អការអភិវឌ្ឍមូលដ្ឋាន និងពង្រឹងការផ្តល់សេវារដ្ឋបាលសាធារណៈឱ្យកាន់តែល្អប្រសើរ ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ក្នុងនោះដែរប្រជាពលរដ្ឋសរុប ៥៣នាក់ បាន








លើកឡើងសំណើ/សំណូមពរជាង ៣០ករណីដែលបញ្ហាចម្បង ផ្ដោតលើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ, លូ, ទឹកស្អាត, ភ្លើង) បញ្ហាសេវាសង្គម (សាលាមត្តេយ្យ, ទីលានចាក់សំរាម, ទីតាំងបូជាសព) និងសណ្តាប់ធ្នាប់តាមឆ្នេរ។







លោក មីន កុម្ភះ បានមានប្រសាសន៍ថា សំណូមពរទាំងអស់នឹងត្រូវពិនិត្យ និងដាក់បញ្ចូលក្នុងគម្រោងអាទិភាពនៃកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដើម្បីអភិវឌ្ឍមូលដ្ឋាន។ លោកក៏បានដោះស្រាយភ្លាមៗ ដោយផ្តល់អំពូលសូឡា ២ដើម ជូនមណ្ឌលសុខភាពកោះរ៉ុងសន្លឹម និងក្រើនរំលឹកដល់អាណាព្យាបាលឱ្យយកចិត្តទុកដាក់ណែនាំកូនចៅជៀសឆ្ងាយពីគ្រឿងញៀន។

Powered by Blogger.