រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី យេនឌ័រ និង បរិយាប័ន្នសង្គម ដល់គ្រូបង្គោលគណនេយ្យភាពសង្គមនៅថ្នាក់ក្រុង ស្រុក

រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី “យេនឌ័រ និង បរិយាប័ន្នសង្គម ដល់គ្រូបង្គោលគណនេយ្យភាពសង្គមនៅថ្នាក់ក្រុង ស្រុក ក្រោមអធិបតី ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចា លោក ជំទាវ លន់ សុម៉ាលី សមាជិកក្រុមប្រឹក្សាខេត្ត និង មានសមាសភាពអ្នកចូលរួមសរុបចំនួន ៥៥ នាក់ នាព្រឹកថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំ ផ.អ.៣ សាលាខេត្តកំពង់ចាម ។   




ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសម្ថភាព បង្កើនចំណេះដឹងមូលដ្ឋាន ពាក់ព័ន្ធនិងយេនឌ័រ និងវិធីសាស្ត្រនៃការបញ្ជាបយេនឌ័រ និងសម្រាប់បង្កើនភាពអង្គអាចដល់ស្ត្រី និងក្រុមជនងាយរងគ្រោះនៅក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមរយៈពេល ០១ថ្ងៃ គឺនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។






អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការងារគណនេយ្យភាពសង្គមក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានគោលបំណងផ្តល់នូវសិទ្ធិអំណាចដល់ដល់ស្រ្តី និងក្រុមជនងាយរងគ្រោះនៅក្នុងការអនុវត្តការងារគណនេយ្យភាពនៅ សហគមន៍មូលដ្ឋាន ជាពិសេស ក្រុមដែលតំណាងឲ្យផល





ប្រយោជន៍របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

Powered by Blogger.