អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី ៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា




នគរបាលជាតិគឺជាកងកម្លាំងប្រដាប់អាវុធដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើជាតិ និងមាតុភូមិ និងប្រជាជនលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ និងសេវាសាធារណៈចាំបាច់ដែលជាខែលការពារដ៏រឹងមាំរបស់មូលដ្ឋានពីរាល់អំពើអបាយមុខគ្រប់បែបយ៉ាង។ ខ្ញុំសូមឧទ្ទិសថ្ងៃកំណើតនៃនគរបាលជាតិ ជូនដល់អតីតនគរបាល និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុកសាង ការពារសន្តិភាពជូនដល់ប្រទេសជាតិនៅគ្រប់ដំណាក់កាលទាំងអស់ នៃប្រវត្តិសាស្រ្តរបស់នគរបាលជាតិ។ 


ក្នុងឱកាសនៃខួបកំណើតកងនគរបាលជាតិនេះ ខ្ញុំសូមគោរព និងថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិគ្រប់ប្រភេទ ចំពោះកិច្ចខិតខំប្រឹងប្រែង និងលះបង់ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។

Powered by Blogger.