ក្រុម Hurricane (ហារីចែន)(ខ្យល់ព្យុះ) ក្លាយជាជើងខ្លាំងប្រចាំពានរង្វាន់ឯកឧត្តម ម៉ាង ស៊ីណេតរដូវកាល 2024-2025 ក្រុម Hurri ខេត្តព្រះសីហនុ: ពិតជាខ្លាំងក្នុង ចំណោមអ្នកខ្លាំងក្រុម Hurricane (ហារីចែន)(ខ្យល់ព្យុះ) បានបំបែកកំណត់ត្រាលេងល្អបំផុតប្រចាំរដូវកាល ២០២៤-២០២៥នេះ ចាប់ តាំងពីប្រកួតជុំដំបូងរហូតដល់វគ្គផ្ដាច់ ព្រ័ត្រនារសៀលថ្ងៃទី 6 មេសាឆ្នាំ 2025 នេះ រហូតដណ្ដើមបានស្ពានចំណាត់ថ្នាក់លេខ១ បន្ទាប់ពីយក ឈ្នះក្រុម ក្រុម S.I.T.C lines (អេស.អាយ.ធី.ស៊ី.) ក្នុងលទ្ធផល 2-0 ក្នុងនាទីម៉ោងបន្ថែម 15នាទី លេខ៣ ក្រុម Lagend Fc (លី ចែន អេហ្វស៊ី) និងលេខ៤ ក្រុមវ័យចាស់ អ.ម.ត ក្នុងលទ្ធផល 8 - 3 ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិ បាលខេត្តព្រះសីហនុ បានថ្លែងថា ការប្រកួតបាល់ទាត់មហាជនអស់រយៈពេលជាង ៤ខែ មាន ២៣ក្រុម ស្មើនឹង ៣១ប្រកួត ក្នុងនោះ ក្រុងព្រះសីហនុ មាន ១៤ក្រុម ស្រុកព្រៃនប់មាន ៦ក្រុម ស្រុកស្ទឹងហាវ ១ក្រុម និងស្រុកកំពង់សីលា ២ ក្រុម និងមានប្រតិភូគ្រូបង្វឹក និង កីឡាករចំនួន ៦៩០នាក់។ ការលេងកីឡា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា និងបានធ្វើឱ្យដំណើរការនៃការ ប្រកួតកីឡាបាត់ទាត់មហា ជនប្រពឹ្រត្តិទៅកាន់តែមានសុក្រឹតភាព និងទទួលបាន នូវលទ្ធផលជាវិជ្ជមាន ដែល យើងទាំងអស់គ្នាអាចទទួល យកបានព្រមទាំងបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបច្ចេក ទេសហ្វឹកហាត់ និងរៀបចំក្រុម កីឡាកររបស់ខ្លួន ដើម្បីចូលរួមប្រកួតជ្រើសរើសជើងឯកពានរង្វាន់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញពុទ្ធ សករាជ ២៥៦៩ ដើម្បីឆ្លើយ តបទៅនឹងការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាល លើការពង្រឹងគុណ ភាពវិស័យអប់រំកាយកីឡា វិទ្យា សាស្ត្រ និងបច្ចេកវិទ្យា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា អភិវឌ្ឍវិស័យអប់រំកាយ និងកីឡាទាំងក្នុងក្របខណ្ឌបច្ចេក ទេស និងការអនុវត្ត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីនៅក្នុងខេត្តឱ្យកាន់តែខ្លាំងពូកែ មាន ថាមពលសម្រាប់ចូលរួមប្រកួតដណ្តើមយកជ័យជម្នះក្នុងការ ប្រកួតនានា។
ខេត្តព្រៃវែង ៖
នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត
គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
និងជាប្រធានអគ្គលេខាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា
អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤
ទិសលើកដៅការងារឆ្នាំ២០២៥ របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ
ខេត្តព្រៃវែង និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤
និងដាក់ទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជា
ខេត្តព្រៃវែង ។
ក្នុងពិធីនេះដែរ
ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្ត
តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង
លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត
លោកវរសេនីយ៍តំណាងលោកឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអធិការនគរបាលក្រុង-ស្រុកទាំង ១៣
លោកមេបញ្ជាការផ្នែកសឹករងក្រុង-ស្រុកទាំង១៣
ព្រមទាំងលោកមេឃុំ/ចៅសង្កាត់ដែលពាក់ព័ន្ធផងដែរ ។
ពិធីនេះប្រារពធ្វើឡើងនៅ សាលប្រជុំធំ(ទូលបារាយណ៍អណ្ដែត) ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕
Post a Comment