គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យភ្លេីងឆេះផ្ទះ ចំនួន ០១គ្រួសារ នៅឃុំព្រៃព្នៅ..!!!

អនុសាខា​ កក្រក​ ស្រុកពារាំង​៖ នៅរសៀលថ្ងៃទី១២ ខែមេសាឆ្នាំ២០២៥   លោក ស៊ិន សុងហេង អនុប្រធានគណៈកម្មាធិការអនុសាខា តំណាងលោក ចេម ប្រា  ប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង បានដឹកនាំមន្ត្រីប្រចាំការ បុគ្គលិកកិច្ចសន្យា  និងក្រុមកាកបាទក្រហមឃុំព្រៃព្នៅ អ្នកស្ម័គ្រ​ចិត្ត​ភូមិ​ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យ​ភ្លេីងឆេះផ្ទះ​ ចំនួន​ ០១គ្រួសារ​  នៅភូមិព្រៃព្នៅត្បូង ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។




នាឱកាសនោះ លោកអនុប្រធាន​គណៈកម្មាធិការអនុសាខាស្រុក  បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ​ និងចូលរួមសោកស្តាយ ពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និង លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាស្រុក ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង  ដែលជានិច្ចកាល លោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "  និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។ ជាមួយគ្នានេះ លោកអនុប្រធាន​ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ខិតខំថែរក្សាសុខភាពឲ្យបានល្អ​ ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល  ក្រសួងសុខាភិបាល ជាពិសេស សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩​ ផ្តាសាយបក្សី(H5N1)  គ្រុនចាញ់​  គ្រុនឈីក-គ្រុនឈាម​ ។ 



សម្ភារៈផ្តល់ជូនរួមមាន៖  អង្ករ ៥០kg សម្ភារៈ ផ្ទះ បាយ ១ ឈុត សម្ភារៈ ដំណេក ១ ឈុត ទឹកត្រី ១យួរ ទឹកស៊ីអុីវ  ១យួរ ទឹកក្រូច ១កេស ថវិកាចំនួន ៤០០,០០០រៀល។


-ក្រុមកាកបាទក្រហមឃុំព្រៃព្នៅ ថវិកា​ចំនួន​ ២០០,០០០រៀល។



Powered by Blogger.