ឯកឧត្តម អ៊ុន ចាន់ដា បញ្ជូនតំណាង ចុះសួរសុខទុក្ខ និងនាំអោយផ្តល់ជូន គ្រួសារភៀសសឹក និងគ្រួសារកងទ័ព ៤៨គ្រួសារ នៅស្រុកស្ទឹងត្រង់

 (កំពង់ចាម) នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ត្រ  អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទឹងត្រង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងអ្នកពាក់ព័ន្ធបានអញ្ជើញចុះសួរសុខទុក្ខនិងនាំអំណោយផ្ដល់ជូនគ្រួសារភៀសសឹក និងគ្រួសារកងទ័ពជួរមុខ គ្រួសារក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ 





ក្នុងឱកាសនោះផងដែរ ក៏មានការចូលរួមពី លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ លោក សុខ លឹមហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្នានឃុំពាមកោះស្នា លោក លោកស្រីអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ បងប្អូនជនភៀសសឹក និងគ្រួសារវីរ:កងទ័ព ចំនួន៤៨ គ្រួសារ ក្នុងនោះគ្រួសារកងទ័ពចំនួន ៤គ្រួសារ។






ក្នុងពិធីនេះដែរ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត បានពាំនាំយកអំណោយ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ផ្ដល់ជូន បងប្អូនជនភៀសសឹក និងគ្រួសារវីរ:កងទ័ព ចំនួន៤៨ គ្រួសារ  ដោយ ១គ្រួសារៗទទួលបាន៖






អង្ករ២០គីឡូក្រាម,ត្រីខមួយយួរ,ទឹកត្រីមួយយួរ,ទឹកស៊ីអ៊ីវមួយយួរ,មីមួយកេស ថវិកាចំនួន ៥០,០០០ រៀល ដោយឡែកគ្រួសារកងទ័ព ចំនួន ៤គ្រួសារ ក្នុង១គ្រួសារ ទទួលថវិកា ១០០,០០០រៀល។ ជាមួយគ្នានោះ ព្រះតេជគុណវត្តទួលរការ ចូលរួមបច្ច័យ ៤៨០,០០០រៀល ដល់គ្រួសារជនភៀសសឹក និងគ្រួសារវីរ:កងទ័ព និងចំណាយថវិកា ការងារផ្សេងៗ ៨៥០,០០០ រៀល សរុបថវិកាចំណាយទាំងអស់ចំនួន ៨.៣៧០.០០០រៀល៕

Powered by Blogger.