ស្រុកមោងឫស្សី,ព្រឹកថ្ងៃសៅរ៍ ៣ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦។

———🌿———🌿———






លោកបណ្ឌិត អេង សុគន្ធា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមោងឫស្សី និងជាប្រធានក្រុមការងារយុវជនចុះជួយមូលដ្ឋានស្រុកមោងឫស្សី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាល ចុះមូលដ្ឋានស្រុកមោងឫស្សី បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបិទវគ្គបំប៉ន បេក្ខជនត្រៀម






ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់វិទ្យាល័យទាំង២ ក្នុងស្រុកមោងប្ញស្សី និងការប្រគល់បណ្ណសរសើរ ជូនដល់សិស្សានុសិស្ស ដែលទទួលបានចំណាត់ថ្នាក់ល្អ (លេខ១ ដល់ លេខ៥) ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ ចំនួន ២៣៥នាក់/ស្រី២៧៨នាក់។

Powered by Blogger.