វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានប្រកបដោយការទទួលខុសត្រូវសម្រាប់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានពាក់ព័ន្ធនឹងការធ្វើអត្តឃាត
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានប្រកបដោយ ការទទួលខុសត្រូវ សម្រាប់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ពាក់ព័ន្ធនឹងការធ្វើអត្តឃាត ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា។
វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះរៀបចំឡើងក្នុងគោលបំណង៖
- ពង្រឹងចំណេះដឹង និងសមត្ថភាពអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន
- យល់ដឹងពីផលប៉ះពាល់ នៃការផ្សាយព័ត៌មាន ដែលមិនមានការទទួលខុសត្រូវពាក់ព័ន្ធនឹងការធ្វើអត្តឃាត
- យល់ដឹង «អ្វីដែលគួរធ្វើ» និង «អ្វីដែលមិនគួរធ្វើ» នៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការធ្វើអត្តឃាត
- បង្កើនការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកលោកស្រី ដែលអញ្ជើញមកពី ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ពិសេសក្រសួងព័ត៌មាន ព្រមទាំង អង្គការសុខភាព ពិភពលោក (WHO Cambodia)
ដៃគូជាតិ អន្តរជាតិ និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន សរុបចំនួន ១៧០រូប។












Post a Comment