ខណរដ្ឋបាលជលលកំពង់ចាម បន្តបង្ក្រាបបទល្មើសជលផល ២ ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម

 កំពង់ចាម: ខណរដ្ឋបាលជលលកំពង់ចាម នៅថ្ងៃទី២៥ ខែធ្នូ  ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បង្ក្រាបបទល្មើសជលផល ២ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ។



តាមមន្ត្រីជលផល បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ គឺខាងខណរដ្ឋបាលជលលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផល អាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ និងសហគមន៍នេសាទដំរីឆ្លង ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមដាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបបទល្មេីសជលផល បានចំនួន ០២ករណី ដោយរុះរើនិងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖





ករណីទី០១-ឧបករណ៍លូស្បៃមុងចំនួន ១៤មាត់-របាំងស្បៃមុងប្រវែង ៤២០ម៉ែត្រ-បង្គោលចម្រឹងចំនួន ២១០ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ២២គីឡូក្រាម នៅចំណុចអន្លង់សន្តាន់ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។


ករណីទី០២-ឧបករណ៍ស្បៃមុងចំនួន ០៧មាត់-របាំងស្បៃមុងប្រវែង ២១០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១០៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ១៤គីឡូក្រាម នៅចំណុចកែងតាអួក ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។






មន្ត្រីដដែល បានឲ្យដឹងទៀតថា ទិសដៅបន្ត សមត្ថកិច្ចជលផល និងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទ ឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។

Powered by Blogger.