សកម្មជនគណបក្សប្រឆាំងចំនួន១២៨នាក់ក្បក្នុងនោះស្រ្តី៦៥របស់គណបក្សភ្លើងទៀននៅភូមិស្វាយជួរ ឃុំកោះខែល នៅស្រុកស្អាង ខេត្តកកណ្ដាល ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
កណ្ដាល)៖ សកម្មជនគាំទ្រ១២៨ នាក់ដែលជាសកម្មជនមកពីគណបក្សភ្លើងទៀននិងអតីតគណបក្សសង្រោះជាតិ(CNRP)នៅភូមិស្វាយជួរ ឃុំកោះខែល នៅស្រុកស្អាង ខេត្តកណ្តាល មានចំនួន១២៨ នាក់ បានបន្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
មានលោកសឿន សុផាន់ លោកគ្រឿន ង៉ិត លោក គីម ចន្ទថា លោកគីម ចាន់ថន ជាសមាជិក និងសមាជិកក្រុមជំនួយការងារ ចលនាកសាងសមាជិកគណបក្សប្រជាជនខេត្តកណ្តាល បានចលនាចុះពន្យល់ដល់ក្រុមអ្នកប្រឆាំងគាំទ្រនៅថ្ងៃទី២៧ខែមេសា ឆ្នាំ២០២៦ ថា ដោយមានការដឹកនាំនៅថ្ងៃនេះ មាន លោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល ដោយមានរួមចំណែកពីលោក ឡេង បូរ៉ា និង លោក ឃួន សុវណ្ណ ជាអនុប្រធានទាំងពីរជួយនាំចលនាកសាងសមាជិក និងជាពិសេសដោយមានការយកចិត្តទុកដាក់ពីលោក គួច ចំរើនប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជួយការគាំញទ្រពីលោក យូសិរីវុឌ្ឍ និង លោក ភឺន ផល្លាបានផ្ដល់ភាពកក់ក្តៅដល់បេក្ខជននិងសកម្មជនគាំទ្ររបស់គណបក្ស
នយោបាយនានានៅខេត្តកណ្ដាល ដែលបានចុះចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ ក្រុមការងារបានចុះជួបផ្ទាល់ជាមួយបងប្អូន ដែលមកពីគណបក្សប្រឆាំងនៅខេត្តកណ្ដាល សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅទីតាំងភូមិសាស្រ្តខាងលើ ។ សកម្មជនប្រឆាំងនៃគណបក្សប្រឆាំងទាំង១២៨ នាក់បានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថាសកម្មភាព
នយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ប្រទេសជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាស បញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជាផងដែរ។
ពេលនេះពួកគាត់ បានមើលឃើញច្បាស់ដោយឥតសង្ស័យថាមានគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ។ ក្រុមសកម្មជនគាំទ្រទាំងអស់ បានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និង
កសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ននេះលើគ្រប់វិស័យ។ សព្វថ្ងៃនេះប្រទេសយើង មាន
រាជរដ្ឋាភិបាលនីតិកាលទី៧ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជាប្រមុខដឹកនាំរដ្ឋាភិបាល មានយុទ្ធសាស្រ្តបញ្ចកោណជាគោលនយោបាយដំណាក់កាលទី១ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឲ្យប្រកាន់រីកចំរើន និងអភិវឌ្ឍរុងរឿងជូនជាតិមាតុភូមិយើងទាំងអស់គ្នា។









Post a Comment