សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី យាងសួរសុខទុក្ខវីរកងទ័ពរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធាភូមិភាគទី៤ ក្នុងខេត្តសៀមរាប
សៀមរាប) នាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី អមព្រះរាជដំណើរដោយ ព្រះគណខេត្ត ព្រះមន្ត្រីសង្ឃ ព្រះភិក្ខុនីសិស្សគណ និងឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឯកឧត្តម
លោកជំទាវ ឧកញ៉ា អនុប្រធានប៉ុស្ដិ៍សុខភាព លោកវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ ព្រមទាំងលោកស្រីសាកលវិទ្យាធិការង បានយាង និងអញ្ចើញសួរសុខទុក្ខវីរកងទ័ពរងរបួសព្យាបាលសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធាភូមិភាគទី៤ នៃខេត្តសៀមរាប។
ក្នុងឱកាសនោះ សម្តេចព្រះមហាសង្ឃរាជ ស្តេចយាងប្រោសប្រទានព្រះរាជអំណោយ និងចម្រើនព្រះពុទ្ធមន្តសង្ខេបជូនពរជ័យដល់វីរកងទ័ពកំពុងសម្រាកព្យាបាលរបួសចំនួន ១៤០រូប ដោយព្រះរាជអំណោយទាំងនោះរួមមាន៖ អង្ករ ២០គីឡូក្រាម, មី ១កេស, ក្រមា ១, កន្ទេល ១, មុង ១, ភួយ ១, ទឹកបរិសុទ្ធ, សម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន និងថវិកាម្នាក់ៗទទួលបាន ២០ម៉ឺនរៀល ដែលសរុបថវិកាប្រមាណ ៧៧ ០០០ ០០០លានរៀល៕










Post a Comment