សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ នាំយកថវិកា ៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ឪពុកវីរយុទ្ធជន ផុន សង្ហា ដែលកំពុងឈឺធ្ងន់នៅខេត្តកំពង់ស្ពឺ…!!

 កំពង់ស្ពឺ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមើលឃើញពីទុក្ខលំបាកជាមួួយនឹងក្តីអាណិតអាសូរជាពន់ពេក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះបានចាត់ឱ្យលោកជំទាវ ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងសហការី ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា ៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ឪពុករបស់វីរយុទ្ធជន ផុន សង្ហា ដោយ







បច្ចុប្បន្នឪពុករបស់លោកមានអាយុ៦២ឆ្នាំ កំពុងឈឺធ្ងន់ដោយសារជំងឺដាច់សរសៃឈាម ស្លាប់មួយជំហៀងខ្លួន អស់រយៈពេល ៦ខែមកហើយ ដែលកំពុងស្នាក់នៅផ្ទះរបស់បងស្រីបង្កើតឈ្មោះភួង ស្ថិតនៅភូមិច្រក ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ។









សូមជម្រាបឱ្យដឹងថា វីរយុទ្ធជន ផុន សង្ហា វរសេនាតូចការពារអាកាស កងពលធំលេខ៣ ឈរជើង នៅខេត្តព្រះវិហារ មានប្រពន្ធ និងកូនចំនួន ២នាក់ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ខេត្តព្រះវិហារ ។ ដោយឡែកឪពុកកំពុងមានជំងឺ ត្រូវការការមើលថែពីកូន ប៉ុន្តែកូនមិនបាននៅមើលថែឪពុកព្រោះជាប់ការពារបូរណភាពទឹកដី៕

Powered by Blogger.