សោកនាដកម្មរបស់ប្រជាពលរដ្ឋកម្ពុជាគួអោយអាសូរណាស់ ដោយសារការំលោភឈ្លានពានទឹកដីរបស់យោធាសៀមមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ធ្វើអោយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នងរងកាបំផ្លិចបំផ្លាញពីគ្រាប់ផ្លោងគ្រាប់បែកទំលាក់ពីលើយន្តហោះចម្បាំង ស្ពាន ផ្លូវ ថ្នល់ រងការខួចខាតយ៉ាងធ្ងន់ធ្ងរ បណ្ដាលអោយប្រជា
ពលរដ្ឋសុីវិល ស្លូតត្រង់ស្លាប់កើនដល់ ចំនួន 30 នាក់ រងរបួស 87 នាក់ នឹងប្រជាពលរដ្ឋភាសសិករហូតដល់ជាងកន្លះលាននាក់បានចាកចោលផ្ទះសម្បែង គួរអោយអនិចារ្យខ្លាំងណាស់កម្ពុជាខ្ញុំអោយ ពិភពលោកដឹងហើយលឺហើយតែនៅឈរមើលប្រជាពលរដ្ឋកម្ពុជាកំពង់តែរងគ្រោះយ៉ាងស្ងៀមស្ងាត់ទៅវិញ😭😭😭
សូម្បីតែរូបសំណាកព្រះវិស្ណុ ដែលមានអ្នកគោរពចំនួន១,២ពាន់លាននៅជុំវិញពិភពលោក ក៏សៀមហ៊ានបំផ្លាញ និងបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាដែលមានអ្នកគោរព៥០០លាននាក់ នៅជុំវិញពិភពលោកក៏ត្រូវបានសៀមបំផ្លាញ។
បើនិយាយពីប្រាសាទបុរាណខ្មែរវិញមានដូចជា÷ប្រាសាទព្រះវិហារ,ប្រាសាទតាមាន់ធំ,ប្រាសាទតាក្របី,ប្រាសាទខ្នារ បូករួមទាំងទីកន្លែងសក្ការ:បូជាជាច្រើនកន្លែងទៀត ដែលមាននៅតាមបន្ទាត់ព្រំដែន ខ្មែរ-សៀម ដោយបានប្រើប្រាស់យន្តហោះចម្បាំងនិងគ្រាប់តូចធំទម្លាក់ពីលើធ្វើអោយខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។
ទង្វើដែលទ័ពសៀមធ្វើនេះគឺខុសច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ការធ្វើសកម្មភាពរបស់ទ័ពសៀមដែលបានធ្វើមកលើកម្ពុជាមិនត្រឹមតែធ្វើអោយប៉ះពាល់ដល់អាយុជីវិតពលរដ្ឋស្លូតត្រង់ប៉ុណ្ណោះទេ ថែមទាំងធ្វើអោយប៉ះពាល់ដល់សាសនាទៀត ចំណុចទាំងអស់នេះប្រសិនអ្នកដែលគោរពសាសនាជុំវិញពិភពលោកចេញមកថ្កោទោសសៀម កុំថាឡើយសៀមមានប្រជាជនជាង៧០លាននាក់ទោះបីមាន១០០លាននាក់ក៏ទប់មិនជាប់ដែរ៕ (កម្ពុជាត្រូវការសន្តិភាព កម្ពុជាមិនត្រូវការសង្គ្រាមទេ)









Post a Comment