លោក លៀម សុដា និង លោកស្រី រស់ សុផានី បើកកិច្ចប្រជុំពិភាក្សាការងារ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយតាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-ថៃ

 ខេត្តបន្ទាយមានជ័យ•នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី រស់ សុផានី និងលោក លៀម សុដា អភិបាលរងខេត្ត ជាតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ សភាពការណ៍ និងបញ្ហាប្រឈមនានារបស់ពលករឆ្លងដែននិងដើម្បី ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ




តាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្រោមអធិបតីភាព ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូគណៈកម្មការចំពោះកិច្ច ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ រដ្ឋបាលក្រុងប៉ោយប៉ែតកងកម្លាំងប្រដាប់អាវុធ មន្ទីរការងារខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានទីស្នាក់ការច្រទ្វាអន្តរជាតិប៉ោយប៉ែត ប៉ុស្តអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅសាលប្រជុំទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។





បន្ទាប់ពីចប់កិច្ចប្រជុំពិភាក្សាការងារ សភាពការណ៍ និងបញ្ហាប្រឈមនានារបស់ពលករឆ្លងដែន ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងគណៈប្រតិភូគណៈកម្មការចំពោះកិច្ច អមដំណើរដោយ លោកស្រី រស់ សុផានី និង លោក លៀម សុដា អភិបាលរងខេត្ត មេបញ្ជាការ អភិបាលក្រុង ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាព 





ពលរដ្ឋនៅស្ថិតមណ្ឌលសំចតប៉ោយប៉ែត ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ និងរសៀលថ្ងៃដដែលលោក លៀម សុដា បានចូលរួមប្រជុំជាមួយឯឧ សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ច  នៅទីស្នាក់ការច្រកទ្វារតំបន់ម៉ាឡៃ។

Powered by Blogger.