លោកជំទាវ ប៉ាង ដានី នាំយកចង្រ្កានសន្សំសំចៃថាមពល ចែកជូនប្រជាពលរដ្ឋ ៣៧០គ្រួសារឃុំព្រះអណ្តូង ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម

(កំពង់ចាម) លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឃន៍ខេត្ត តំណាងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខា បាននាំយកចង្រ្កានសន្សំសំចៃថាមពល ចែកជូនប្រជាពលរដ្ឋ ៣៧០គ្រួសារ ឃុំព្រះអណ្តូង ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម។ពិធីនេះ ប្រព្រឹត្តទៅនៅវត្ត ព្រះអណ្តូង ស្រុកស្ទឹងត្រង់  នាព្រឹកថ្ងៃទី០២មិថុនា ខែមីនា ឆ្នាំ ២០២៥។





ក្នុងពិធីនោះដែរ មានការអញ្ជើញចូលរួមពី លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ ក្រុមការងារសមាគមនារីថ្នាក់ខេត្ត នាយករងរដ្ឋបាលសាលាស្រុក និងជាអនុប្រធានអនុសាខាសមាគមនារីស្រុក និងសមាជិការ កម្លាំងទាំងបី លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ  អនុភូមិ សមាជិក ប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ។





លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តមានប្រសាសន៍ថា ការចែក ជូននូវចង្ក្រានសន្សំសំចៃថាមពលនាឱកាសនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមហ៊ុន SIPCO ក្នុងការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និង





ការ អភិវឌ្ឍន៍សង្គមក្នុងប្រទេសកម្ពុជា។ ចង្ក្រាន្តនេះ មានសារៈសំខាន់ណាស់ក្នុងការជួយកាត់ បន្ថយថ្លៃចំណាយលើការប្រើប្រាស់អុស និងជួយបរិស្ថាន និងបង្កភាពងាយស្រួល សម្រាប់ ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

Powered by Blogger.