លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសហការី ចែកអំណោយ ពលរដ្ឋមានជីវភាពខ្វះខាត ០៤គ្រួសារ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដឹកនាំដោយលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត កំពង់ចាម ទៅ ចែក ជូន ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៤គ្រួសារ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។



ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាល លោកតែងតែ នឹករលឹកគិតគូរពីសុខទុក្ខ ពិសេស សុខភាព បងប្អូនប្រជាពលរដ្ឋ និងបាននាំយកនូវបណ្តាំសួរសុខទុក្ខពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមផងដែរដែលជានិច្ចកាល លោកតែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និង ជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ  ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ ជួយ សម្រាល ទុក្ខលំបាក  បានទាន់ពេលវេលា ស្របតាមទិសស្លោក " កាកបាទក្រហមមាននៅគ្រប់ទីកន្លែងសម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល " ។




លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ ក្នុងស្ថានភាពអាកាសធាតុ មានការប្រែប្រួលសូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាតពិសារទឹកដាំពុះ, ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុងហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពរឹងមាំ  អាយុយឺនយូរ បន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍។


សូមបញ្ជាក់ថាៈ អំណោយជូនប្រជាពលរដ្ឋទាំងង៤គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥គក្រ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង មី ឃីត១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕

Powered by Blogger.