ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង អញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ ព្យាបាល និងកាត់វ៉ែនតា ជូនប្រជាជនស្រុកស្អាង ដោយក្រុមគ្រូពេទ្យភ្នកស្ម័គ្រចិត្តឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនពន្ធ មុនីរ័ត្ន នាព្រឹកថ្ងៃសៅរ៍
ទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ ព្យាបាល និងកាត់វ៉ែនតា ជូនប្រជាជនស្រុកស្អាង ដោយក្រុមគ្រូពេទ្យភ្នកស្ម័គ្រចិត្តឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនពន្ធ មុនីរ័ត្ន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកស្អាង និងក្រុមការងារចុះមូលដ្ឋានឃុំ លោក លោកស្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋជាច្រើនរូប។
ពិធីនេះ ឡើងកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ និងស្ដែងចេញពីទឹកចិត្តស្រឡាញ់ និងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ដែលតែងតែគិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមប្រធាន លើកឡើងថា សុខភាពប្រជាជនគឺជាទ្រព្យធនដ៏សំខាន់មួយមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍប្រទេស ជាពិសេសការរក្សានូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដូច្នេះការគិតគូរ ការយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាពលរដ្ឋជាកិច្ចការដ៏ចាំបាច់ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ
ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង អញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ ព្យាបាល និងកាត់វ៉ែនតា ជូនប្រជាជនស្រុកស្អាង ដោយក្រុមគ្រូពេទ្យភ្នកស្ម័គ្រចិត្តឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនពន្ធ មុនីរ័ត្ន
នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ ព្យាបាល និងកាត់វ៉ែនតា ជូនប្រជាជនស្រុកស្អាង ដោយក្រុមគ្រូពេទ្យភ្នកស្ម័គ្រចិត្តឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនពន្ធ មុនីរ័ត្ន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកស្អាង និងក្រុមការងារចុះមូលដ្ឋានឃុំ លោក លោកស្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋជាច្រើនរូប។
ពិធីនេះ ឡើងកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ និងស្ដែងចេញពីទឹកចិត្តស្រឡាញ់ និងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ដែលតែងតែគិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមប្រធាន លើកឡើងថា សុខភាពប្រជាជនគឺជាទ្រព្យធនដ៏សំខាន់មួយមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍប្រទេស ជាពិសេសការរក្សានូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដូច្នេះការគិតគូរ ការយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាពលរដ្ឋជាកិច្ចការដ៏ចាំបាច់ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ
ព្រះរាជាណាចក្រកម្ពុជា បន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត កាលណាប្រជាជនមានសុខភាពល្អមាំមួន ពេញលេញក្នុងសកម្មភាពសេដ្ឋកិច្ច ពួកគាត់នឹងមានលទ្ធភាពខ្ពស់ចូលរួម ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារ បង្កើនផលិតភាព និងមានលទ្ធភាពបញ្ចូនកូនចៅទៅកាន់សាលារៀនឱ្យទទួលបានចំណេះដឹង ក្លាយជាមូលធនមនុស្សមានសមត្ថភាពជំនាញពិតប្រាកដ ជាកម្លាំងដ៏សកម្មក្នុងវិស័យសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិ៕ ព្រះរាជាណាចក្រកម្ពុជា បន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត កាលណាប្រជាជនមានសុខភាពល្អមាំមួន ពេញលេញក្នុងសកម្មភាពសេដ្ឋកិច្ច ពួកគាត់នឹងមានលទ្ធភាពខ្ពស់ចូលរួម ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារ បង្កើនផលិតភាព និងមានលទ្ធភាពបញ្ចូនកូនចៅទៅកាន់សាលារៀនឱ្យទទួលបានចំណេះដឹង ក្លាយជាមូលធនមនុស្សមានសមត្ថភាពជំនាញពិតប្រាកដ ជាកម្លាំងដ៏សកម្មក្នុងវិស័យសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិ៕
Post a Comment