សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃ សម្រាប់ឆ្នាំ២០២៥ មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ សូមជូនដំណឹងដល់បណ្ដាលក្រុមហ៊ុន សហគ្រាស (គិតទាំងសហគ្រាសឯកបុគ្គល ទាំងអស់ដែល

បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រម្ពុជា ឲ្យបានជ្រាបថា (មន្ទីរព័ត៌មានខេត្ត នឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណះ ដើម្បីផ្គត់ផ្គង់នូវការងារជួសជុលរបងមន្ទីរ និងពង្រីកអគាររដ្ឋបាល ហើយកាលបរិច្ឆេទឈប់ទទួល និងបើកសំណើរពិគ្រោះថ្លៃ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី។ 




ដោយមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃនឹងមានដាក់លក់នៅក្រុមលទ្ធកម្មរបស់មន្ទីរព័ត៌មានខេត្តព្រះសីហនុ ដែលមានអាសយដ្ឋានមន្ទីរព័ត៌មានខេត្តព្រះសីហនុ ទទួលពាក្យចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ តទៅ រៀងរាល់ម៉ោងធ្វើការ(ទូរស័ព្ទលេខ ០៦៩ ៨៨៨ ៣៣៦) ហើយកាលបរិច្ឆេកឈប់ទទួល និងបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្មតាមពេលវេលានិងអាសយដ្ឋានខាងលើ ហើយក្រុមហ៊ុន សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់ ដោយក្រុមហ៊ុន សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បើទិញឯកសារពិគ្រោះថ្លៃ នឹង

សាកសួរព័ត៌មានដែលទាក់ទងនឹងការពិគ្រោះថ្លៃ៕

Powered by Blogger.