[English Below] ទស្សនកិច្ចស្វែងយល់ពីការអភិវឌ្ឍ និងគ្រប់គ្រងរមណីយដ្ឋានសក្តានុពលទសចរណ៏ជាបេតិកភណ្ឌចុះបញ្ជីយូណេស្កូ (UNESCO) នៅទីក្រុងអ៊ីស្តាន់ប៊ុល
ទីក្រុងអ៊ីស្តែនប៊ុល៖ តបតាមការរៀបចំរបស់ទីភ្នាក់ងារជម្រុញនិងអភិវឌ្ឍទេសចរណ៏តួកគីយ៉េ (Türkiye Tourism Promotion and Development Agency, TGA) ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ និងដកស្រង់បទពិសោធលើការរៀបចំនិងគ្រប់គ្រងរមណីយដ្ឋានសក្តានុពលទេសចរណ៍ដែលជាបេតិកភណ្ឌចុះបញ្ជីយូណេស្តូក្នុងទីក្រុងអ៊ីស្តែនប៊ុលដូច ជាព្រះវិហារ Hagia Sophia Grand Mosque និងព្រះវិហារ Sultan Ahmed Mosque (Blue Mosque) និងសារមន្ទីរនានា។
ក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពិនិត្យលើការរៀបចំ Walk Street និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំរាប់បម្រើ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនា រួមទាំងការរៀបចំប្រព័ន្ធធានាសុខសុវត្ថិភាព និងការប្រកាសអាសន្នឧបទ្ទវហេតុផ្សេងៗ ជូនភ្ញៀវទេសចរដែលអញ្ជើញមកទស្សនាផងដែរ។
Field Visit to Explore the Development and Management of Potential Tourism Sites as UNESCO Inscription Heritage Sites in Istanbul city
Istanbul: With the arrangement of the Türkiye Tourism Promotion and Development Agency (TGA) (TGA), H.E. Huot Hak, Minister of Tourism, and the delegation conducted a study tour to explore and draw experiences on the development and management of potential tourism sites as UNESCO inscription heritage sites in Istanbul city, such as the Hagia Sophia Grand Mosque and the Sultan Ahmed Mosque (Blue Mosque) and museums. During the visit, H.E. Minister has also visited the arrangement of the Walk Street and the supporting infrastructures to serve and attract international tourists who come to visit, including the establishment of a safety and security system as well as the incident alarming system for tourists.
Post a Comment