ឯកឧត្តម ម៉ាង ស៊ីណេត ប្រារព្ធពិធី សូត្រមន្ត បួងសួងសុំសេចក្តីសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ហើយជាមួយគ្នានោះផងដែរឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងនិវត្តន៍ជនសាលាខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផងដែរ ដោយពិធីនេះបានរៀបចំធ្វើឡើងនារសៀលថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥។
នាឱកាសពិធីសូត្រមន្តចម្រើនព្រះបរិត្តខាងលើនេះឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានថ្លែងអំណរគុណទៅដល់សមាជិកក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សមាគមនារី ដើម្បីសន្តិភាព និងនិវត្តជន ដោយក្នុងថ្ងៃនេះយើងបានធ្វើការជួបជុំគ្នា ទី១.បង្កើនការស្និតស្នាលរវាងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្នុងខេត្តព្រះសីហនុ រួមទាំងជូនពរឆ្នាំថ្មី សេរីសួស្តី បវរមហាប្រសើរសូមឱ្យមានសុខភាពល្អ កាយសម្បទាមាំមួន កម្លាំងខ្លាំងក្លាប្រជ្ញាឈ្លៀសវៃគ្រប់ភារកិច្ច។ ទី២.ដោយប្រទេសកម្ពុជា មានសន្តិភាព ក្រោមម្លប់សន្តិភាពយើងរួមគ្នាបន្តថែរក្សាសុខសន្តិភាព ដើម្បីយើងមានឱ្យកាសអភិវឌ្ឍខេត្តរបស់យើងកាន់តែមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំប្រទេសឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០ ហើយការអនុវត្តតួនាទីភារកិច្ចរបស់យើងទៅតាមជំនាញរៀងៗខ្លួន តាមវិស័យនានាដោយខិតខំបំពេញការងារក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព ទន្ទឹមនោះ បងប្អូនអាជីវករបន្តពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ព្រោះចក្ខុវិស័យឆ្នាំ២០៥០ ឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ លុះត្រាតែប្រជាពលរដ្ឋរបស់យើងមានជីវភាពខ្ពស់គ្រប់ក្រុមគ្រួសារផងដែរ និងការពង្រឹងសន្តិសុខ សុវត្ថិភាព ការបំរើសេវាសាធារណជូនប្រជាពលរដ្ឋ ដើម្បីឱ្យការអភិវឌ្ឍខេត្តព្រះសីហនុកាន់តែរីកចម្រើន។ ទី៣.សូមអគុណចំពោះការលះបង់គ្រប់បែបយ៉ាងក្នុងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីនេះ ដែលយើងបានរួមគ្នារៀបចំអភិវឌ្ឍខេត្តរបស់យើងបានល្អប្រសើរ ជាពិសេសការងារសន្តិសុខ សុវត្ថិភាពសង្គម បញ្ហាការផ្តល់សេវាសាធារណបានល្អប្រសើរដែលបានប្រព្រឹត្តទៅដោយរលូន។
ហើយជាមួយគ្នានោះផងដែរឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ឆ្នាំថ្មីនេះយើងសង្ឃឹមជឿជាក់ នឹងបន្តនូវសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ និងបន្តរួមគ្នា ដើម្បីចូលរួមដឹកនាំកសាងខេត្តព្រះសីហនុ ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀតក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញទិសដៅអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាខេត្តដែលមានតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាមជ្ឍមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០ និងសូមជូនពរសម្រាប់ឆ្នាំថ្មី សុំឱ្យមន្ត្រីរបស់យើង និងបងប្អូននិវត្តជនមានសុខភាពល្អ កាយសម្បទាមាំមួន កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លៀសវៃទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់គ្នា៕
Post a Comment