លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់
ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ
លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងជំនាញ សហការជាមួយមន្រ្តីសាធារណការ និងដឹកជញ្ជូនខេត្ត ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន មិត្តភាព ដែលស្ថិតនៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ខ្លឹមសារផ្សព្វផ្សាយ ៖
-សុវត្ថិភាពក្នុងការបើកបរយានយន្តលើដងផ្លូវ
-គុណសម្បត្តិនៃការពាក់មួកសុវត្ថិភាព
-ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនបើកបរបញ្ច្រាស់ទិសចរាចរណ៍ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍ មិនបើកបរមានល្បឿនលឿន និងជៀសវាងពីការប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ៕
Post a Comment