រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីទទួលទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩

នាព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធី ទទួលទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវី ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម ជាច្រើនរូបទៀត ដែលពិធីនេះបានប្រារព្ធធ្វើឡើងលើសួនវាលស្មៅមុខសាលាខេត្តកំពង់ចាម។

 


បើតាមសៀវភៅមហាសង្ក្រាន្ត បានឱ្យដឹងថា ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក នឹងយាងចុះមកជម្ពូទ្វីបនាវេលាទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៤ និង៤៨ នាទីព្រឹក។ ទ្រង់មានព្រះនាម គោរាគៈទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទ ព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ។ 





ក្នុងឱកាសនោះឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្ដីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម ទាំងអស់ បានលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវីឬ សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន ឯកឧត្តម និងលោកជំទាវ លោក លោកស្រី មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម 




ទាំងមូល សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
Powered by Blogger.